ឯកឧត្តម គឹម ធា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយលើកដំបូងជូនដល់យោធិនសោធននិវត្តន៍គណៈយុទ្ធមិត្តចូលបំរើកងទ័ពជំនាន់ឆ្នាំ១៩៧៨ ចំនួន៦៦៧នាក់
នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភគោលនយោបាយលើកដំបូងជូនដល់យោធិនសោធននិវត្តន៍គណៈយុទ្ធមិត្តចូលបំរើកងទ័ពជំនាន់ឆ្នាំ១៩៧៨ ចំនួន៦៦៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តស្វាយរៀង។